• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​អង្គារ, ខែ​សីហា 9, 2022
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

កងទ័ពតៃវ៉ាន់ ចំណាយថវិកាជិត១ពាន់លានដុល្លារ សម្រាប់ដេញស្ទាក់យន្ដហោះចម្បាំងចិន

Khmer Events by Khmer Events
08/10/2020
in ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
0 0
0
0
SHARES
542
VIEWS
Share on FacebookShare on Twitter

រដ្ឋធានីតៃប៉ិ ៖ រដ្ឋាភិបាលប៉េកាំង តែងតែអះអាងអំពីដែនអធិបតេយ្យរបស់ខ្លួន នៅលើដែនកោះតៃវ៉ាន់ ហើយប្រទេសចិនតែងតែបញ្ជូនយន្ដហោះចម្បាំង ហោះរំលងដែនសមុទ្រ នៃកោះនោះ ទើបកងទ័ពរបស់រដ្ឋាភិបាលតៃប៉ិ ចេញយន្ដហោះចម្បាំងរបស់ខ្លួនដេញស្ទាក់ជាញឹកញាប់ រហូតចំណាយថវិកាអស់រាប់រយលានដុល្លារអាមេរិក។

បើតាមសារព័ត៌មានសិង្ហបុរី CAN បានផ្សាយ កាលពីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថា រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ បានអះអាងថា នៅឆ្នាំ២០២០នេះ កោះតៃវ៉ាន់បានចំណាយថវិកា ជិត៩០០លានដុល្លារសម្រាប់កងទ័ពអាកាស ចេញប្រតិបត្ដិការ រួមមានទាំងការបញ្ជូនយន្ដហោះចម្បាំងទៅដេញស្ទាក់ និងបណ្ដេញយន្ដហោះចម្បាំងរបស់ប្រទេសចិន ចេញពីដែនអាកាសរបស់ខ្លួន។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ជាអាណាខេត្តរបស់ខ្លួន ហើយចិនតែងតែគំរាមកំហែង វាយប្រហារ និងកម្ទេចដែនកោះនេះ ប្រសិនបើរដ្ឋាភិបាលទីក្រុងតៃប៉ិ ប្រកាសឯករាជ្យ ផ្ដាច់ចេញពីចិន។ ជាមួយនឹងការគំរាមកំហែងនេះ ចិនបានបង្កើនសកម្មភាពយោធា នៅក្បែរដែនកោះនេះ ជាញឹកញាប់។

ដោយសារតែរងការគំរាមកំហែងពីចិនបែបនេះ ទើបរដ្ឋាភិបាលរបស់លោកស្រី សៃ អ៊ីវ៉ិន បានបង្កើនការចំណាយទិញគ្រឿងសឹក រហូតដល់ទៅ៦០ពាន់លានដុល្លារអាមេរិក ដោយរួមទាំងយន្ដហោះចម្បាំងទំនើបៗផងដែរ។

លោកស្រី សៃ អ៊ីវ៉ិន ប្រធានាធិបតីកោះតៃវ៉ាន់ បានអះអាងថា ទោះជាក្នុងមធ្យោបាយណាមួយក៏ដោយ លោកស្រីដាច់ខាត ត្រូវតែការពារដែនកោះមួយនេះ មិនឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ចិនប៉េកាំង នោះឡើយ។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក យិន ដេហ្វា (Yen De-fa) បានអះអាង នៅចំពោះមុខរដ្ឋសភាតៃវ៉ាន់ថា នៅក្នុងឆ្នាំ២០២០នេះ កងទ័ពអាកាសតៃវ៉ាន់ បានធ្វើប្រតិបត្តិការហោះស្ទាក់ និងបណ្ដេញយន្ដហោះចម្បាំងចិន ចំនួន ២ ៩៧២លើក។

នៅក្នុងបេសកកម្មរបស់កងទ័ពអាកាសតៃវ៉ាន់ខាងលើនេះ បានចំណាយថវិកាជាង ៨៨៦លានដុល្លារ។ ទោះជាយ៉ាងនេះក្ដី លោក Yen បានចាត់ទុកថា ស្ថានការណ៍បច្ចុប្បន្ននេះ កោះតៃវ៉ាន់កំពុងប្រឈមមុខជាមួយនឹងចិន ហើយនេះក៏ជាឱកាសដ៏អស្ចារ្យ សម្រាប់កងទ័ពតៃវ៉ាន់ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់ត្រៀមធ្វើសង្គ្រាមជាមួយចិនផងដែរ។

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់បាននិងកំពុងពង្រឹងសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន តាមរយៈការទិញយន្ដហោះចម្បាំងជាច្រើនគ្រឿងពីសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តពីការលក់យន្ដហោះចម្បាំង F-16 មានតម្លៃជាង៨ពាន់លានដុល្លារមកឱ្យកោះតៃវ៉ាន់ ហើយកិច្ចព្រមព្រៀងទិញលក់អាវុធនេះ អាច

នឹងនាំឱ្យតៃវ៉ាន់មានយន្ដហោះចម្បាំងច្រើនជាង ២០០គ្រឿង ដែលជាកងយន្ដហោះចម្បាំង F-16 ធំជាងគេបំផុតនៅអាស៊ី។ ប៉ុន្ដែកាលពីពេលកន្លងទៅថ្មីៗនេះ តៃវ៉ាន់ ក៏បានចំណាយថវិកា រហូតដល់៦០ពាន់លានដុល្លារអាមេរិក សម្រាប់ទិញយន្ដហោះចម្បាំង និងគ្រឿងសឹកដ៏ទំនើបៗបន្ថែមទៀត។ សកម្មភាពរបស់កោះតៃវ៉ាន់នាពេលនេះ គឺកំពុងតែត្រៀមលក្ខណៈសម្រាប់ការធ្វើសង្រ្គាមជាមួយនឹងចិន ដែលនឹងអាចកើតឡើង នៅក្នុងថ្ងៃណាមួយ នាពេលខាងមុខ។

Previous Post

ប្រធាន WHO វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងរួចរាល់ នៅចុងឆ្នាំនេះ

Next Post

ថ្ងៃនេះ ប្រទេសកម្ពុជា រកឃើញអ្នកឆ្លងថ្មី នៃកូវីដ-១៩ម្នាក់

Related Posts

ករណីលង់ទឹកស្លាប់ចំនួន ៣នាក់ នៅទំនប់បង្ហៀរទឹកក្នុងរមណីយដ្ឋានសប្បនិមិត្ត ចំការតាខ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំរកឃើញហើយ
ព័ត៌មានជាតិ

ករណីលង់ទឹកស្លាប់ចំនួន ៣នាក់ នៅទំនប់បង្ហៀរទឹកក្នុងរមណីយដ្ឋានសប្បនិមិត្ត ចំការតាខ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំរកឃើញហើយ

08/08/2022
530
កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ ករណីអំពើលួច នៅក្នុងក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ ករណីអំពើលួច នៅក្នុងក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី

08/08/2022
509
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

08/08/2022
508
កម្លាំងអាវុធហត្ថ ខេត្តបញ្ជូនក្មេងទំនេីង ៥នាក់ ករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅតុលាការ
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ ខេត្តបញ្ជូនក្មេងទំនេីង ៥នាក់ ករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅតុលាការ

08/08/2022
509
Update! សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំ ករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិឯកជនទំហំជាង ៣ហិកតា 
ព័ត៌មានជាតិ

Update! សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំ ករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិឯកជនទំហំជាង ៣ហិកតា 

08/08/2022
540
សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យលុបចោលការដោះដូរ និងអភិវឌ្ឍដីជុំវិញសួនសត្វភ្នំតាម៉ៅ
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យលុបចោលការដោះដូរ និងអភិវឌ្ឍដីជុំវិញសួនសត្វភ្នំតាម៉ៅ

07/08/2022
6
Next Post
ថ្ងៃនេះ ប្រទេសកម្ពុជា រកឃើញអ្នកឆ្លងថ្មី នៃកូវីដ-១៩ម្នាក់

ថ្ងៃនេះ ប្រទេសកម្ពុជា រកឃើញអ្នកឆ្លងថ្មី នៃកូវីដ-១៩ម្នាក់

ប្រកាស​ថ្មីៗ

  • ករណីលង់ទឹកស្លាប់ចំនួន ៣នាក់ នៅទំនប់បង្ហៀរទឹកក្នុងរមណីយដ្ឋានសប្បនិមិត្ត ចំការតាខ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំរកឃើញហើយ
  • កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ ករណីអំពើលួច នៅក្នុងក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី
  • អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
  • កម្លាំងអាវុធហត្ថ ខេត្តបញ្ជូនក្មេងទំនេីង ៥នាក់ ករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅតុលាការ
  • Update! សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំ ករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិឯកជនទំហំជាង ៣ហិកតា 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (94)
  • ព័ត៌មានជាតិ (3,112)
  • ព័ត៌មានទាន់ហេតុការណ៍ (4,378)
  • ព័ត៌មានសេដ្ឋកិច្ច (114)
  • ព័ត៌មានអន្តរជាតិ (1,477)
  • សន្តិសុខសង្គម (752)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.