បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការ អ.ហ ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ៊ីលីត ខាប់ ឆ្នាំ២០២០ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ត លោក បួយ ម៉េង តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស.ស.យ.ក ខេត្ត លោក ហួត គង់ ម្ចាស់សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់ក្រុមហ៊ុនសំណង់ហាក់ហុក។
បើតាមរបាយការណ៍របស់លោក លឹម គឹមហាក់ គណ:កម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នេះចាប់ផ្ដើមដំណើការតាំងពីថ្ងៃទី២៥/៧/២០២០ រហូតដល់ថ្ងៃទី១១/១០/២០២០ មានរយ:ពេល៧៩ថ្ងៃហើយ នៅតារាងបាល់ទាត់សប្បនិមិត្ត (អីុលីតស្ពតក្លឹប) ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា តាមរយ:លទ្ធផលនៃការប្រកួត យើងរកឃើញក្រុមកីឡាដែលមានសមត្ថភាពដណ្ដើមបានពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំណោម១៨ក្រុមផងដែរ។
ក្នុងពិធីនេះដែរលោក ឧ/ត្រី បោន ប៊ិន បានឧបត្ថម្ភ ជាថវិកាចំនួន៣៩០០០០០រៀល (បីលានប្រាំបួនសែនរៀល) ដល់ គណ:កម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ពិធីករ និងក្រុមកីឡាទទួលបានចំណាត់ លេខ១ លេខ២ លេខ៣ ដើម្បីជាការលើកទឹកចិត្តផងដែរ៕