• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​ព្រហស្បតិ៍, ខែ​ឧសភា 19, 2022
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

ជប៉ុនបានផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន ១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ ប្រមាណ ៤,៥ លានដុល្លារអាមេរិក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

Khmer Events by Khmer Events
13/10/2020
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0 0
0
ជប៉ុនបានផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន ១៥គ្រឿង ក្នុងតម្លៃទឹកប្រាក់ ប្រមាណ ៤,៥ លានដុល្លារអាមេរិក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
0
SHARES
569
VIEWS
Share on FacebookShare on Twitter
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC) ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា ។ ជំនួយសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក ស្ពានគីហ្សូណា និងស្ពានត្សឹបាសាប្រវែងសរុប ៣៥៧៥ ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦ លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ ឯកឧត្តមឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
សូមជម្រាបជូនថា៖ គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា៖ ៖ ជំនួយឥតសំណងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ក្នុងតម្លៃទឹកប្រាក់៥០០លានយ៉េនជប៉ុន ស្មើនឹងប្រមាណ៤,៥ លានដុល្លារអាមេរិក ដែលរួមមាន៖ គ្រឿងចក្រចំនួន១៥ គ្រឿងគឺ៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ។
គួរកត់សម្គាល់ផងដែរថា៖ ការប្រើប្រាស់ម៉ាស៊ីន Stabilizer មានប្រយោជន៍យ៉ាងខ្លាំងក្នុងការកាត់បន្ថយ ចំណាយលើការថែទាំផ្លូវ បើប្រៀបធៀបនឹងមធ្យោបាយធម្មតា ពោលគឺចំណាយពេលខ្លីក្នុងប្រតិបត្តិការសាងសង់ពុំសូវមានការបំពុលបរិស្ថាន (ការហុយធូលីក្នុងពេលសាងសង់) ផ្លូវអាចប្រើប្រាស់បានយូអង្វែង បន្ទាប់ពីទទួលបានការពង្រឹងដោយប្រើម៉ាស៊ីន Stabilizer។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្តេជ្ញានាំយកគ្រឿងចក្រទាំងនេះទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវនានា ជាពិសេសគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាបដែលប្រមុខរាជរដ្ឋាភិបាលទើបតែបាន អនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ តាម គោលការណ៍ និងចក្ខុវិស័យក្នុងការសាងសង់ផ្លូវឱ្យបានជាប់ រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា៖ បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជំនួយឥត សំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ដែលសាងសង់ស្ពានចំនួន ៧កន្លែងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារ អាមេរិក និងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារ អាមេរិកផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការដឹងគុណចំពោះស្ថាបនិកសន្តិភាព អរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបាន អភិវឌ្ឍប្រទេសតាំងចំណុចសូន្យរហូតដល់រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងនាំមកនូវកេរ្តិ៍ឈ្មោះនិង កិត្តិយសលើឆាកអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ បើទោះបីជាពិភពលោករួមទាំងកម្ពុជាផងដែរនោះ ត្រូវបាន យាយីដោយជំងឺកូវី-១៩ ក៏ដោយ ក៏ជំងឺនេះមិនបានរារាំងដល់ការអភិវឌ្ឍឡើយ ជាក់ស្ដែងគ្មានគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលអសកម្ម ឬលុបចោលនោះទេ ហើយពិធីប្រគល់-ទទួលថ្ងៃនេះក៏ជាសកម្មភាពការងារក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងជប៉ុនក្នុងការបន្តបេសកកម្មកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ។
ពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ៕
Previous Post

TOP News ! ពន្ធនាគារខេត្តបន្ទាយមានជ័យកំពុងជម្លៀសជនជាប់ឃុំចេញបណ្តោះអាសន្ន ខណៈទឹកជំនន់វាយលុក

Next Post

សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ទាំងស្រុងរថយន្តធុនធំ ក្នុងខេត្តពោធិ៍សាត់

Related Posts

យុវជនពីរនាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ដោយសារជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើនៅស្រុកភ្នំស្រួច
ព័ត៌មានទាន់ហេតុការណ៍

យុវជនពីរនាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ដោយសារជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើនៅស្រុកភ្នំស្រួច

18/05/2022
511
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ

18/05/2022
502
រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សា​ ត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកក្រឡាញ់
ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សា​ ត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកក្រឡាញ់

18/05/2022
506
រដ្ឋបាលខេត្តសៀមរាបរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា និងសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ
ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា និងសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ

18/05/2022
505
សហគមន៍ ព្រៃឈើវាលអូរក្តី ស្រុកសន្ទុក ត្រូវបានជនខិលខូចកាប់បំផ្លាញ ទន្ទ្រានអស់ប្រមាណជិត ៥០០ហិតា រហូតជនល្មើសប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍
ព័ត៌មានជាតិ

សហគមន៍ ព្រៃឈើវាលអូរក្តី ស្រុកសន្ទុក ត្រូវបានជនខិលខូចកាប់បំផ្លាញ ទន្ទ្រានអស់ប្រមាណជិត ៥០០ហិតា រហូតជនល្មើសប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍

18/05/2022
510
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ភាពរឹងមាំរបស់កងកម្លាំង​ គឺកេីតចេញពីការរួបរួមគ្នា​ សាមគ្គី​ សហការគ្នា​ យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន​
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ភាពរឹងមាំរបស់កងកម្លាំង​ គឺកេីតចេញពីការរួបរួមគ្នា​ សាមគ្គី​ សហការគ្នា​ យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន​

18/05/2022
517
Next Post
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ទាំងស្រុងរថយន្តធុនធំ ក្នុងខេត្តពោធិ៍សាត់

សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ទាំងស្រុងរថយន្តធុនធំ ក្នុងខេត្តពោធិ៍សាត់

ប្រកាស​ថ្មីៗ

  • យុវជនពីរនាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ដោយសារជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើនៅស្រុកភ្នំស្រួច
  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ
  • រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សា​ ត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកក្រឡាញ់
  • រដ្ឋបាលខេត្តសៀមរាបរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា និងសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ
  • សហគមន៍ ព្រៃឈើវាលអូរក្តី ស្រុកសន្ទុក ត្រូវបានជនខិលខូចកាប់បំផ្លាញ ទន្ទ្រានអស់ប្រមាណជិត ៥០០ហិតា រហូតជនល្មើសប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (93)
  • ព័ត៌មានជាតិ (2,887)
  • ព័ត៌មានទាន់ហេតុការណ៍ (4,152)
  • ព័ត៌មានសេដ្ឋកិច្ច (105)
  • ព័ត៌មានអន្តរជាតិ (1,474)
  • សន្តិសុខសង្គម (707)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.