• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​សៅរ៍, ខែ​កុម្ភៈ 4, 2023
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បើកឱ្យដំណេីរការជាបណ្តោះអាសន្ន​

Khmer Events by Khmer Events
23/03/2021
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0 0
0
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បើកឱ្យដំណេីរការជាបណ្តោះអាសន្ន​
0
SHARES
622
VIEWS
Share on FacebookShare on Twitter

កំពង់ចាម-ត្បូងឃ្មុំ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បើកឱ្យដំណេីរការជាបណ្តោះអាសន្ន​ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនាញបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យលទ្ធភាពសម្រាប់ដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែងនៅត្រើយខាងលិចផងដែរ។

គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន១០០%ហើយ។

គួរកត់សម្គាល់ផងដែរថា ស្ពាននេះនឹងជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យស្ពាននេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា តាមគម្រោងស្ពាននេះនឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍២០កុម្ភៈ ទើបមានការលើកពេលវេលានៃការសម្ពោធបើកប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីគោរពស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី សុំបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រីបានឯកភាពបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្ពាននេះជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះទៅ រង់ចាំពេលវេលាសមស្របណាមួយ ដើម្បីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចៀសផុតពីជំងឺកូវីដ-១៩ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមក្បួនអនាម័យរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ៕

Previous Post

កម្លាំងកងរាជអាវុធហត្ថ បើកប្រតិបត្តិការបង្ក្រាប និងងរឹបអូសបានឈើស្រឡៅ និងសុក្រំ ចំនួន ២ ទីតាំងផ្សេងគ្នា នៅជាប់ព្រំប្រទល់ទឹកដីខេត្តមណ្ឌលគិរី

Next Post

គិតត្រឹមថ្ងៃទី២៤ ខែមីនា អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងខណ្ឌប្ញស្សីកែវ សរុបចំនួន ៥២ នាក់ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន ៥៧៥ នាក់

Related Posts

ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំរៀបចំបង្កើតក្រុមការងារបច្ចេកទេស សម្រាប់កសាងផែនការថ្នាក់ខេត្តស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចអាយុពី០ដល់៦ឆ្នាំ

02/02/2023
4
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពង្រឹងប្រសិទ្ធិភាព ការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា
ព័ត៌មានទាន់ហេតុការណ៍

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពង្រឹងប្រសិទ្ធិភាព ការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា

01/02/2023
7
លោកជំទាវ បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខ មេភូមិផ្សារព្រំជើង ដែលកំពុងសម្រាក ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខ មេភូមិផ្សារព្រំជើង ដែលកំពុងសម្រាក ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

31/01/2023
9
អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ឃុំស្ទឹងកាច់
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ឃុំស្ទឹងកាច់

31/01/2023
14
អាជ្ញាធរស្រុកសាលាក្រៅ ណែនាំម្ចាស់រថយន្តដឹកទំនិញ(ស្វាយ​)​ ចេញចូលច្រកព្រំដែន អោយចូលរួមសំអាត អនាម័យ
ព័ត៌មានជាតិ

អាជ្ញាធរស្រុកសាលាក្រៅ ណែនាំម្ចាស់រថយន្តដឹកទំនិញ(ស្វាយ​)​ ចេញចូលច្រកព្រំដែន អោយចូលរួមសំអាត អនាម័យ

31/01/2023
4
ប្រធានក្រុមប្រឹក្សាខេត្តស្នើរដល់សមាជិកនៃអង្គប្រជុំទាំងមូលរួមមតិយោបល់ឱ្យបានផុសផុលដើម្បីដំណើរការកិច្ចប្រជុំទទួលបានលទ្ធផលល្អក្នុងការជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន
ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តស្នើរដល់សមាជិកនៃអង្គប្រជុំទាំងមូលរួមមតិយោបល់ឱ្យបានផុសផុលដើម្បីដំណើរការកិច្ចប្រជុំទទួលបានលទ្ធផលល្អក្នុងការជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន

26/01/2023
8
Next Post
គិតត្រឹមថ្ងៃទី២៤ ខែមីនា អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងខណ្ឌប្ញស្សីកែវ សរុបចំនួន ៥២ នាក់ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន ៥៧៥ នាក់

គិតត្រឹមថ្ងៃទី២៤ ខែមីនា អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងខណ្ឌប្ញស្សីកែវ សរុបចំនួន ៥២ នាក់ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន ៥៧៥ នាក់

ប្រកាស​ថ្មីៗ

  • រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំរៀបចំបង្កើតក្រុមការងារបច្ចេកទេស សម្រាប់កសាងផែនការថ្នាក់ខេត្តស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចអាយុពី០ដល់៦ឆ្នាំ
  • គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពង្រឹងប្រសិទ្ធិភាព ការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា
  • លោកជំទាវ បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខ មេភូមិផ្សារព្រំជើង ដែលកំពុងសម្រាក ព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
  • អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ឃុំស្ទឹងកាច់
  • អាជ្ញាធរស្រុកសាលាក្រៅ ណែនាំម្ចាស់រថយន្តដឹកទំនិញ(ស្វាយ​)​ ចេញចូលច្រកព្រំដែន អោយចូលរួមសំអាត អនាម័យ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (94)
  • ព័ត៌មានជាតិ (3,419)
  • ព័ត៌មានទាន់ហេតុការណ៍ (4,684)
  • ព័ត៌មានសេដ្ឋកិច្ច (117)
  • ព័ត៌មានអន្តរជាតិ (1,478)
  • សន្តិសុខសង្គម (774)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.