ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២០មក និង០០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចេញល្បាតអនុវត្តន៍សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ក្នុងការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ។
បានផាកពិន័យអន្តរកាល ករណីល្មើសវិធានការរដ្ឋបាល ម្ចាស់បើកហាងលក់ដូរគ្រឿងស្រវឹង ហាងឈ្មោះ វិទូ វិឆ័យរ៉ុងរឿងថ្មដា នូវទឹកប្រាក់ចំនួន ៣,០០០,០០០រៀល (បីលានរៀល)។
និងផាកពិន័យមនុស្សប្រុសចំនួន៦នាក់ទៀត នូវទឹកប្រាក់ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ករណីជួបជុំផឹកសុីក្នុងហាង ពិទូ វិឆ័យរ៉ុងរឿងថ្មដា៕