• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​ព្រហស្បតិ៍, ខែ​ឧសភា 19, 2022
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញសេចក្តីសម្រេចកែសម្រួសតួនាទី ភារកិច្ច គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តែងតាំង ឯកឧត្តម សុខ លូ ជាប្រធាន

sokvechhay by sokvechhay
30/11/2021
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0 0
0
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញសេចក្តីសម្រេចកែសម្រួសតួនាទី ភារកិច្ច គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តែងតាំង ឯកឧត្តម សុខ លូ ជាប្រធាន
0
SHARES
23
VIEWS
Share on FacebookShare on Twitter

បាត់ដំបង ៖ នៅសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំ ពិធីប្រកាសសេចក្តីសម្រេចស្តីពីការទទួលស្គាល់និងកែសម្រួលតួនាទីភារកិច្ចសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា នៅក្នុងអាណត្តិទី៥។ កិច្ចប្រជុំប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូហ្ស៊ូម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ និងឯកឧត្តម លោកជំទាវ អគ្គលេខាធិការង កក្រក ទាំង២ គណៈកម្មាធិការសាខា អនុសាខា ក្រុងស្រុក មន្ទីរអង្គភាព មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា តំណាងយុវជនកាកបាទក្រហម សរុបមានចំនួន ១២៧នាក់។

ជាកិច្ចចាប់ផ្តើមសាខា មានមតិស្វាគមន៍ របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១ ជាកិច្ចបន្តលោកជំទាវ អគ្គលេខាធិការរងទី១ បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទី ភារកិច្ច ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងអាណត្តិទី៥ ។

ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាថ្មី បានប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌ និង រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទី ភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា រួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។
ពិសេស បង្កើនគំនិតក្នុងការកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

អញ្ជើញមានប្រសាសន៍នាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះគណៈកម្មាធិការសាខាសកម្មមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា បាត់ដំបង ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

លោកជំទាវ មានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមសុំអោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់លើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងការបន្តដឹកនាំសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងអាណត្តិទី៥។ព្រមជាមួយគ្នានេះដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ប័ណ្ណសសើរជូនឯកឧត្តមឧកញ៉ាបណ្ឌិត ប៊ុត គឹមស៊ាន អតីតប្រធានគណៈកម្មាធិការសាខា ដែលមានស្នាដៃល្អប្រសើរក្នុងការអភិបាលដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍសាខា-អនុសាខាក្នុងតួនាទីជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបងចាប់តាំងពីឆ្នាំ២០០៥រហូតដល់ខែតុលាឆ្នាំ២០២១សម្រេចបាននូវលទ្ធផលរូបវន្ត័-អរូបវ័ន្តជាច្រើនគួរឲ្យកត់សម្គាល់កន្លងមក។

Previous Post

រដ្ឋបាលខេត្តរតនគិរីរៀបចំការប្រឡងជ្រេីសរេីសមន្ត្រីរាជការសុីវិលក្របខណ្ឌក្រសួងមហាផ្ទៃ

Next Post

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង

Related Posts

យុវជនពីរនាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ដោយសារជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើនៅស្រុកភ្នំស្រួច
ព័ត៌មានទាន់ហេតុការណ៍

យុវជនពីរនាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ដោយសារជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើនៅស្រុកភ្នំស្រួច

18/05/2022
511
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ

18/05/2022
502
រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សា​ ត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកក្រឡាញ់
ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សា​ ត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកក្រឡាញ់

18/05/2022
506
រដ្ឋបាលខេត្តសៀមរាបរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា និងសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ
ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា និងសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ

18/05/2022
505
សហគមន៍ ព្រៃឈើវាលអូរក្តី ស្រុកសន្ទុក ត្រូវបានជនខិលខូចកាប់បំផ្លាញ ទន្ទ្រានអស់ប្រមាណជិត ៥០០ហិតា រហូតជនល្មើសប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍
ព័ត៌មានជាតិ

សហគមន៍ ព្រៃឈើវាលអូរក្តី ស្រុកសន្ទុក ត្រូវបានជនខិលខូចកាប់បំផ្លាញ ទន្ទ្រានអស់ប្រមាណជិត ៥០០ហិតា រហូតជនល្មើសប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍

18/05/2022
510
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ភាពរឹងមាំរបស់កងកម្លាំង​ គឺកេីតចេញពីការរួបរួមគ្នា​ សាមគ្គី​ សហការគ្នា​ យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន​
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ភាពរឹងមាំរបស់កងកម្លាំង​ គឺកេីតចេញពីការរួបរួមគ្នា​ សាមគ្គី​ សហការគ្នា​ យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន​

18/05/2022
517
Next Post
ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង

ប្រកាស​ថ្មីៗ

  • យុវជនពីរនាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ដោយសារជិះម៉ូតូលឿនធ្លាក់ផ្លូវបុកដើមឈើនៅស្រុកភ្នំស្រួច
  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ
  • រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សា​ ត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រុកក្រឡាញ់
  • រដ្ឋបាលខេត្តសៀមរាបរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា និងសូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ
  • សហគមន៍ ព្រៃឈើវាលអូរក្តី ស្រុកសន្ទុក ត្រូវបានជនខិលខូចកាប់បំផ្លាញ ទន្ទ្រានអស់ប្រមាណជិត ៥០០ហិតា រហូតជនល្មើសប្តឹងអាជ្ញាធរ មន្ត្រីជំនាញ និងប្រធានសហគមន៍

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (93)
  • ព័ត៌មានជាតិ (2,887)
  • ព័ត៌មានទាន់ហេតុការណ៍ (4,152)
  • ព័ត៌មានសេដ្ឋកិច្ច (105)
  • ព័ត៌មានអន្តរជាតិ (1,474)
  • សន្តិសុខសង្គម (707)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.