បាត់ដំបង៖ នៅរសៀលថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងមន្រ្ដីប្រតិបត្តិសាខា នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។
ក្នុងពិធីសំណេះសំណាលនេះផងដែរ ក្នុងគោលបំណងដើម្បីពិភាក្សាបែងចែកតួនាទីភារកិច្ចគណៈកម្មាធិការសាខាដើម្បីជួយក្នុងការងារពង្រឹង របៀបរបបការងារ និងតួនាទីភារកិច្ច របស់មន្ត្រីប្រតិបត្តិសាខា និងការកៀរគរថវិកាពីសប្បុរសជននានាដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌ និងរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទីភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា គណម្មាធិការសាខា រួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយ ទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះ ក្នុងខេត្តបាត់ដំបងជាពិសេស ពង្រឹងនិងជំរុញការងារផ្សព្វផ្សាយពីសកម្មភាពរបស់សាខា តាមបណ្តាញផ្សព្វផ្សាយផ្សេងៗឱ្យបានទូលំទូលាយបន្ថែមទៀត ។