ស្ទឹងត្រែង ៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ផ្តាំផ្ញេីដល់បេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ត្រូវបន្តធ្វេីល្អជាមួយប្រជាពលរដ្ឋជានិច្ច និងត្រូវបន្តខិតខំកសាងហេដ្ឋារចនាសម្ពន្ធផ្សេងៗ មានផ្លូវថ្នល់ ស្ពាន ដាក់ប្រពន្ធភ្លេីង ជាដេីមជូនពួកគាត់បានប្រេីប្រាស់ឱ្យបានសមរំបំផុត ទៅតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋា ។ឯកឧត្តម ឡូយ សុផាត បានមានបែបប្រសាសន៍បែបនេះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណ:បក្សប្រជាជនកម្ពុជា ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំ និងសម្ពោធដាក់ឱ្យប្រេីប្រាស់នូវទីស្នាក់ការគណបក្សឃុំ ដែលមានការអញ្ជេីញចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកាគណបក្សកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយមូលដ្ឋានឃុំ និងសមាជិក សមាធិការ ប្រមាណជាង២០០នាក់ថែមទៀត។
អង្គសន្និបាតខាងលេី បានដំណើរការរយៈពេលពេញ ១ព្រឹក ដោយបានតាមដានស្តាប់នូវខ្លឹមសារព្រាងរបាយ ការណ៍បូកសរុបវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ ការអភិវឌ្ឍឃុំឆ្នាំ២០១៧ដល់ឆ្នាំ២០២២ និង លើកទិសដៅភារៈកិច្ចអនុវត្តបន្តពីឆ្នាំ២០២២ដល់ឆ្នាំ ២០២៧។
ជាមួយគ្នានេះដែរ អង្គសន្និបាតបានអមុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបវាយតម្លៃ លទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សរយៈពេលកន្លងទៅ និងខ្លឹមសារព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំបន្តពី ឆ្នាំ២០២២ដល់ឆ្នាំ២០២៧ នឹង បង្ហាញសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សម្រាប់អាណត្តិទី៥ ដែលរួមទាំងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង សរុបចំនួន.១៣ រូបផងដែរ។
នាឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា÷ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយ បាននាំកម្ពុជាឲ្យមានភាពរីកចំរើនស្ទើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ និងបានបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាជន រហូតធ្វើឲ្យប្រជាជនមានការគាំទ្រផ្លូកទឹកផ្លូកដី។
ឯកឧត្តម ស្វាយ សំអ៊ាង បន្តទៀតថា÷បានជំរុញដល់ក្រុមការងារគណបក្សឃុំ ស្រែគរ ទាំងអស់ ត្រូវមានអកប្បកិរិយាល្អ សីលធម៌ល្អ និងមានគុណធម៌ ក្នុងកិច្ចការបម្រើជាប្រជាពលរដ្ឋ ធ្វើយ៉ាងណាត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់ សមិទ្ធផលរូបវន្ត និងការរីកចម្រើនក្នុងសង្គមជាតិ និងនៅ មូលដ្ឋានក្រោម ម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។
ជាចុងក្រោយ ឯកឧត្តម ឡូយ សុផាត ក៏បានក្រើនរំលឹកដល់ក្រុមបក្សទូទាំងឃុំត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមបក្សឲ្យបានច្បាស់លាស់ និងបន្តរក្សាឲ្យបាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ពិសេសទាក់ទាញនូវទំនុកចិត្តលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់គណបក្សក៏ដូចជារាជរដ្ឋាភិបាល។