• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​ពុធ, ខែ​កក្កដា 6, 2022
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

ប្រមូលផល ម្នាស់ ទឹកឃ្មុំ នៅលើផ្ទៃដីជាង២ហិកតានៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី

Khmer Events by Khmer Events
27/05/2022
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានសេដ្ឋកិច្ច
0 0
0
ប្រមូលផល ម្នាស់ ទឹកឃ្មុំ នៅលើផ្ទៃដីជាង២ហិកតានៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី
0
SHARES
519
VIEWS
Share on FacebookShare on Twitter

សៀមរាប​៖ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងប្រមូលផល ម្នាស់ ទឹកឃ្មុំ នៅលើផ្ទៃដីជាង២ហិកតា ដែលបានដាំបង្ហាញជូនប្រជាពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគាត់ដាំដុះឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាព អ្នកភូមិរុនតាឯកឱ្យកាន់តែមានភាពល្អប្រសើរ។

លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានលើកឡើងថា គម្រោងដាំបង្ហាញម្នាស់នៅក្នុងភូមិ ចាប់ផ្តើមពីឆ្នាំ២០២១មក ដោយឆ្នាំដំបូងដាំចំនួន៦ពាន់ដើម លើផ្ទៃដីកន្លះហិកតា និងទទួលផលល្អប្រសើរ។ ដោយឃើញថាទិន្នផលល្អទើបឆ្នាំ២០២២នេះ គម្រោងបានបំបែកកូនដាំជាបន្តបន្ទាប់ ដោយពង្រីកលើផ្ទៃដីសរុប ២ហិកតាកន្លះ។

លោក ស៊ុន កែវពិសី បានបន្តទៀតថា ម្នាស់ទឹកឃ្មុំដែលបាន ដាំនេះគឺប្រើប្រាស់ជីធម្មជាតិដូចជា ជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិបែបនេះទទួលបានទិន្នផលល្អ មិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពថែមទៀតផង។ ចំណែកទីផ្សារវិញ គឺលក់នៅតាមភូមិ និងតាមបណ្តាផ្សារតូចៗនៅក្នុងមូលដ្ឋាន។ តែសម្រាប់នៅឆ្នាំនេះ យកមកលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹង សម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយមាន ការគាំទ្រច្រើនពីសាធារណជន ដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។

សម្រាប់គម្រោងដាំម្នាស់ សាកល្បងនេះ កាលពីឆ្នាំមុនយើងបានដាំបានល្អប្រសើរ អ៊ីចឹងប្រជាជនយើងក៏គាត់មានចំណាប់អារម្មណ៍ចង់ដាំ បន្ទាប់មកគម្រោងក៏បានចែកពូជកូនម្នាស់ទៅពួកគាត់បានមួយចំនួនដែរ សម្រាប់គាត់ដែល មានចិត្តចង់ដាំ ហើយបានប្រមាណជា០៤គ្រួសារដែរ ក្នុងនោះបានចំនួន១,២០០កូន ដែលគាត់មើលឃើញយើងដាំទៅល្អគាត់ក៏មានចិត្តចង់ដាំ ហើយឃើញគេមកលើកលក់អត់មានម្នាស់ឱ្យគេគាត់ក៏ចង់ដាំដែរ។

លោក ស៊ុន កែវពិសី ក៏បានលើកឡើងពីខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីបន្តអភិវឌ្ឍន៍ភូមិនេះ ដូចជាបានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ៤ខ្សែបន្ថែម ទៀត ដែលសម្រួលដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ។

សូមជម្រាបផងដែរថា ក្រៅពីដំណាំម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ ដើម្បីបង្ហាញដល់ពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគាត់ដាំដុះឱ្យបានច្រើនបន្ថែមទៀត។ ចំពោះដំណាំម្នាស់វិញ មានប្រជាពលរដ្ឋចំនួន៤គ្រួសារហើយដែលចាប់អារម្មណ៍ដាំ ហើយគម្រោងនេះបានចែកពូជកូនសរុប ១២០០កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើកស្ទួយកម្រិតជីវភាពពួកគាត់ឱ្យមានភាពល្អប្រសើរ៕

Previous Post

សហគមន៍ជនជាតិដើមភាគតិចព្រៅចំនួន២ភូមិ នៅ ស្រុកតាវែង ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពចំនួន ៣៦ប័ណ្ណលើផ្ទៃដីជាង ៣ពាន់ហិកតា

Next Post

អាជ្ញាធរ​ខេត្តប្រគល់សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិគ្រប់គ្រង កាន់កាប់ ដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋចំនួន២០៤គ្រួសារ

Related Posts

អភិបាលខេត្តប៉ៃលិន ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ

05/07/2022
5
លោក យក់ ឆយ ចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ
ព័ត៌មានជាតិ

លោក យក់ ឆយ ចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ

05/07/2022
508
អភិបាលរងខេត្តកំពង់ធំ៖ បានណែនាំដល់មេឃុំថ្មីត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្រភាព តម្លាភាព និងការទទួលខុសត្រូវ មិនត្រូវជិះសេះលែងដៃជាដាច់ខាត
ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ធំ៖ បានណែនាំដល់មេឃុំថ្មីត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្រភាព តម្លាភាព និងការទទួលខុសត្រូវ មិនត្រូវជិះសេះលែងដៃជាដាច់ខាត

05/07/2022
506
អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ប៉ៃលិន និងឃុំស្ទឹងកាច់
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ប៉ៃលិន និងឃុំស្ទឹងកាច់

04/07/2022
5
លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២
ព័ត៌មានជាតិ

លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

04/07/2022
512
អភិបាលខេត្តកំពង់ធំ៖ ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ៖ ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន

04/07/2022
505
Next Post
អាជ្ញាធរ​ខេត្តប្រគល់សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិគ្រប់គ្រង កាន់កាប់ ដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋចំនួន២០៤គ្រួសារ

អាជ្ញាធរ​ខេត្តប្រគល់សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិគ្រប់គ្រង កាន់កាប់ ដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋចំនួន២០៤គ្រួសារ

ប្រកាស​ថ្មីៗ

  • អភិបាលខេត្តប៉ៃលិន ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ
  • លោក យក់ ឆយ ចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ
  • អភិបាលរងខេត្តកំពង់ធំ៖ បានណែនាំដល់មេឃុំថ្មីត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្រភាព តម្លាភាព និងការទទួលខុសត្រូវ មិនត្រូវជិះសេះលែងដៃជាដាច់ខាត
  • អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ប៉ៃលិន និងឃុំស្ទឹងកាច់
  • លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (94)
  • ព័ត៌មានជាតិ (3,004)
  • ព័ត៌មានទាន់ហេតុការណ៍ (4,270)
  • ព័ត៌មានសេដ្ឋកិច្ច (112)
  • ព័ត៌មានអន្តរជាតិ (1,475)
  • សន្តិសុខសង្គម (719)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.