កំពង់ធំ៖ លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងក្រុមការងារបានបន្តសកម្មភាពចុះបង្ក្រាប ទប់ស្កាត់ រាល់បទល្មើសនេសាទគ្រប់កាលៈទេសៈ នៅជុំវិញ
បឹងទន្លេសាប ដែលបងប្អូនប្រជាពលនេសាទ កំពុងតែនេសាទហួសដែនកំណត់ ដែលខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពុងតែមានវិធានការទប់ស្កាត់ បទល្មើសនេសាទដែលទ្រង់ទ្រាយធំ កំពុងនេសាទអាណាធិបតេយ្យ ។
លោក គង់ សុភាពបានអោយដឹងថា ក្នុងការទប់ស្កាត់និងមានវិធានការមួយចំនួនក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រចាំការនៅនឹងកន្លែ និងយាមល្បាតកន្លែងអភិរក្សទាំង ២ជាមួយសហគមន៍នេសាទផាត់សណ្តាយ។
ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកំលាំងចំរុះចុះទប់ស្កាត់បង្រ្កាបបទល្មើសនៅចំណុចព្រែកបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងនោះផងដែរក្រុមជំនាញក៏បានបង្ក្រាបនៅឧបករណ៍នេសាទមួយចំនួនមានការរុះរើកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនចំនួន០៦របាំងប្រវែង៣៨០ម៉ែត្រ លបលូចំនួន០៨ មាត់
ឡុកចំនួន០៦ គ្រឿង បង្គោលឈើចំនួន៣០០ដើម
ត្រីបានចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់ ១៥គីឡូក្រាម។
លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកឡើង ពីបញ្ហាការនេសាទហួសកំណត់របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះសូមចូលរួមទប់ស្កាត់ មានវិធានការរាល់បទល្មើសផ្សេងៗដែលមានទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើងជារដូវត្រីពង ដើម្បីឲ្យបន្តពូជបានច្រើន ដើម្បីងាយស្រួលដល់បងប្អូននេសាទនៅរដូវទឹកស្រក។
ទន្ទឹមនោះដែរ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឲ្យអ្នកនេសាទទាំងអស់ អនុវត្តតាមអនុសាសន៍ ទាំង ៧ចំណុច របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតេជោធ្លាប់បានអំពាវនាវកន្លងមករួមមាន ដូចជា៖ទី១.សុំកុំប្រើឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើ ឧបករណ៍ឆក់ត្រី។ ទី២.កុំចាប់ត្រីក្នុងរដូវហាមឃាត់គឺក្នុងរដូវត្រីពង ។ ទី៣.សូមកុំកាប់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូន។ ទី៤.ជួយផ្ដល់ព័ត៌មានអំពីជនខិលខូច និងមន្ត្រីខិលខូចដែលចូលទៅនេសាទ ឬពាក់ព័ន្ធ ក្នុងតំបន់អភិរក្ស។ ទី៥.កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទដូចជាយកទៅដាំឈូក និងចាក់ដីលុបជាដើម។ ទី៦ កុំឲ្យមានទំនាស់រវាងប្រជាពលរដ្ឋអ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ដែនទឹកជាមួយប្រជាពលរដ្ឋដែលមកធ្វើនេសាទនៅតំបន់របស់ខ្លួន គឺត្រូវចែកគ្នារស់ទាំងអស់គ្នា និងទី៧. សូមចូលរួមឱ្យ សកម្មក្នុងទិវាមច្ឆជាតិ១កក្កដាជារៀងរាល់ឆ្នាំដែលជាទិវាជំរុញវារីវប្បកម្មឲ្យកាន់តែទូលំទូលាយ និងចូលរួមការពារ ត្រីនិងជីវចម្រុះដែលជិតផុតពូជ ៕