• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​ពុធ, ខែ​កក្កដា 6, 2022
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋចំនួន២៨គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

sokvechhay by sokvechhay
24/06/2022
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0 0
0
សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋចំនួន២៨គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
0
SHARES
7
VIEWS
Share on FacebookShare on Twitter

ប៉ៃលិន ៖ថ្ងៃទី២៣ ខែមិថុនា  ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ឃុំ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ ក៏ដូចជាបាននាំយកគ្រឿងឧបភោគ បរិភោគ តង់ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន២៨គ្រួសារ ដែលបានរងគ្រោះប៉ើង រលំ ដួល ទ្រេត និងខូចខាតទ្រព្យសម្បត្តិដោយសារខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងផ្គរ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ នៅភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីអាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយ មិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។ ជាក់ស្តែងនៅក្នុងពេលនេះ តាមរយៈលោកជំទាវប្រធានសាខាកាកបាទក្រហមខេត្ត សម្តេចទាំងទ្វេរបានផ្តល់នូវអំណោយសង្គ្រោះបន្ទាន់ ជួយដល់ពុកម៉ែបហប្អូនអោយបានទាន់ពេលវេលា ។

ក្នុងនាមលោកជំទាវផ្ទាល់ ក៏បានចូលរួមសំដែងនូវការសោកស្តាយយ៉ាងក្រៃលែង ចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ ។ លោកជំទាវបានបន្តថា  កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិត ក្នុងកាលៈទេសៈនេះផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះទាំង២៨គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូ ទឹកសុទ្ធ១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ តង់១ ឃីត១(មុង ភួយ ខ្នើយ កន្ទេល) សង្កសី និងថវិកាចំនួន ១០០.០០០រៀល ។

Previous Post

អភិបាលខេត្តកំពង់ធំ ៖ ការគ្រប់គ្រងគុណភាពបរិស្ថាន,សំដៅការលើកកម្ពស់សុខភាពសាធារណៈ,កិច្ចគាំពារបរិស្ថាន,ការអភិរក្សជីវចម្រុះ

Next Post

អភិបាលខេត្តប៉ៃលិនអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

Related Posts

អភិបាលខេត្តប៉ៃលិន ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ

05/07/2022
5
លោក យក់ ឆយ ចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ
ព័ត៌មានជាតិ

លោក យក់ ឆយ ចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ

05/07/2022
508
អភិបាលរងខេត្តកំពង់ធំ៖ បានណែនាំដល់មេឃុំថ្មីត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្រភាព តម្លាភាព និងការទទួលខុសត្រូវ មិនត្រូវជិះសេះលែងដៃជាដាច់ខាត
ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ធំ៖ បានណែនាំដល់មេឃុំថ្មីត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្រភាព តម្លាភាព និងការទទួលខុសត្រូវ មិនត្រូវជិះសេះលែងដៃជាដាច់ខាត

05/07/2022
506
អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ប៉ៃលិន និងឃុំស្ទឹងកាច់
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ប៉ៃលិន និងឃុំស្ទឹងកាច់

04/07/2022
5
លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២
ព័ត៌មានជាតិ

លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

04/07/2022
512
អភិបាលខេត្តកំពង់ធំ៖ ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ៖ ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន

04/07/2022
505
Next Post
អភិបាលខេត្តប៉ៃលិនអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

អភិបាលខេត្តប៉ៃលិនអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ប្រកាស​ថ្មីៗ

  • អភិបាលខេត្តប៉ៃលិន ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ
  • លោក យក់ ឆយ ចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ
  • អភិបាលរងខេត្តកំពង់ធំ៖ បានណែនាំដល់មេឃុំថ្មីត្រូវធ្វើកិច្ចការរបស់ខ្លួនប្រកបដោយគណនេយ្រភាព តម្លាភាព និងការទទួលខុសត្រូវ មិនត្រូវជិះសេះលែងដៃជាដាច់ខាត
  • អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសង្កាត់ប៉ៃលិន និងឃុំស្ទឹងកាច់
  • លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (94)
  • ព័ត៌មានជាតិ (3,004)
  • ព័ត៌មានទាន់ហេតុការណ៍ (4,270)
  • ព័ត៌មានសេដ្ឋកិច្ច (112)
  • ព័ត៌មានអន្តរជាតិ (1,475)
  • សន្តិសុខសង្គម (719)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.