• ឯកជនភាព
  • ទំនាក់ទំនង
  • អំពីយើង
ថ្ងៃ​អង្គារ, ខែ​សីហា 9, 2022
Khmer Events
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ
No Result
View All Result
Khmer Events
No Result
View All Result

អភិបាលខេត្តកំពង់ធំ៖ ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន

Khmer Events by Khmer Events
04/07/2022
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0 0
0
អភិបាលខេត្តកំពង់ធំ៖ ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន
0
SHARES
507
VIEWS
Share on FacebookShare on Twitter

កំពង់ធំ ៖​​ ​លោក​ ​ងួន​ ​រតនៈ​ ​អប​អរសាទរ​ដល់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ ​ចៅសង្កាត់​ ​ចៅសង្កាត់​រង​ ​នៃ​សង្កាត់​អាចារ្យ​លាក់​ ​អាណត្តិ​ទី​៥​ ​ដែល​បាន​ទទួល​នូវ​ការ​ស្រឡាញ់​ពេញចិត្ត​ ​និង​ការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​តាមរយៈ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ ​ទី​០​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​កន្លងមក​នេះ​ ​ដើម្បី​បន្ត​ដឹកនាំ​សង្កាត់​អាចារ្យ​លាក់​ ​ឲ្យ​បន្ត​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិ​ស័​យ​ជា​បន្ថែម​ទៀត​។​

​ការថ្លែងនេះ នា​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អាចារ្យ​លាក់​ ​អាណត្តិ​ទី​៥​ ​ក្នុង​ក្រុង​ស្ទឹង​សែន​ ​ថ្ងៃ​ទី​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​។​

លោក​​អភិបាល​ខេត្ត​កំពង់ធំ​បន្ត​ថា​ ​ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​ ​ក៏ដូចជា​ចៅសង្កាត់​ ​ចៅសង្កាត់​រង​ ​ដែល​បាន​ជាប់ឆ្នោត​ ​ទោះបី​មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​តែមួយ​ ​ឬ​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ពិតមែន​ ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​តាម​គោល​នយោបាយ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​នានា​របស់​រាជរដ្ឋាភិបាល​ ​រួម​ទាំង​ការធានា​បាន​នូវ​សាមគ្គី​ភាព​ផ្ទៃក្នុង​ ​និង​ការយោគយល់​គ្នា​នៅ​ក្នុង​ការ​បំ​ពេញការ​ងារ​របស់​ខ្លួន​។​ ​លើស​ពី​នេះ​ទៀត​ ​សមាជិក​ក្រុមប្រឹក្សា​ ​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ ​ភារកិច្ច​ ​ក្នុង​ការ​គ្រប់គ្រង​ ​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ប្រជាពលរដ្ឋ​ ​និង​បម្រើ​ផលប្រយោជន៍​ ​ព្រមទាំង​សេចក្តីត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​និង​ប្រកបដោយ​សមធម៌​ ​បរិ​យា​ប័ន្ន ​និង​មាន​ចីរភាព​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​ ៥​នេះ​ ​ត្រូវ​បន្ត​និរន្តរភាព​នៃ​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ក្នុង​អាណត្តិ​ ៥​ឆ្នាំ​បន្ត​ទៀត​ ​និង​បន្ត​អនុវត្ត​ការងារ​គ្រប់គ្រង​ ​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ពី​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ចាស់​ ​សំដៅ​ធានា​ឱ្យ​មាន​និរន្តរភាព​ក្នុង​កិច្ចការរដ្ឋ​បាល​ ​និង​ការ​ផ្តល់​សេវា​ព្រមទាំង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជា​បន្ត​ទៀត​ ​ហើយ​សមាជិក​ក្រុមប្រឹក្សា​ ​សង្កាត់​អាណត្តិ​ថ្មី​ទាំងអស់​ ​សូម​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​វិ​ស័​យ​ជា​អាទិភាព​មួយ​ចំនួន​ដែល​មានផល​ប៉ះពាល់​ផ្ទាល់​មក​លើ​តម្រូវ​ការ​ជាក់ស្ដែង​ ​និង​ជាបន្ទាន់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ​ជាពិសេស​ ​គ្រួសារ​ក្រីក្រ​ ​ជន​ងាយ​រងគ្រោះ​ ​គ្រួសារ​យោធិន​ពលី​ពិការ​ ​ស្ត្រី​ម៉េ​ម៉ាយ​ ​កុមារ​ ​យុវជន​ ​ជនជាតិ​ដើម​ភាគតិច​ ​មាន​ដូចជា​ ​សេវា​ទាក់ទង​នឹង​សុខភាព​ ​អប់រំ​ ​កសិកម្ម​ ​ការ​កែ​លម្អ​បរិស្ថាន​ ​និង​សេវា​សង្គម​ ​ផ្សេងៗ​ទៀត​។​ ​ក្រៅពី​រ​នេះ​ ​ក៏​ត្រូវ​ពិចារណា​ផង​ដែរ​អំពី​តម្រូវ​ការ​ក្នុង​វិ​ស័​យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដូចជា​ ​ផ្លូវថ្នល់​ ​ប្រឡាយ​ទឹក​ ​អណ្តូង​ទឹក​ ​ស្រះ​ទឹក​ ​ជាដើម​។​ល​។​

​លោក​ ​ងួន​ ​រតនៈ​ ​បន្ថែម​ទៀត​ថា​ ​បន្ទាប់ពី​ថ្ងៃ​កិច្ចប្រជុំ​ប្រកាស​សុពលភាព​នេះ​តទៅ​ ​កិច្ចការ​អាទិភាព​ទី​១​របស់​ក្រុមប្រឹក្សា​ ​សង្កាត់​អាណត្តិ​ថ្មី​ ​គឺ​ត្រូវ​ពិនិត្យ​រៀបចំ​ ​និង​អនុម័ត​ដីកា​ស្តីពី​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន​ដែល​ជា​វិធាន​ ​កំណត់​អំពី​កិច្ចប្រជុំ​ ​និង​របៀបរបប​ធ្វើការងារ​របស់​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​និង​គណៈកម្មាធិការ​នានា​ ​របស់​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ត្រូវ​ជួប​ប្រ​ជុំគ្នា​ដើម្បី​ពិនិត្យមើល​គម្រោង​ ​អភិវឌ្ឍន៍​ ​និង​គម្រោង​សេវាកម្ម​នានា​ដែល​នៅ​សេសសល់​ពី​អាណត្តិ​មុន​។​

​ជាចុងក្រោយ​លោក ​ងួន​ ​រតនៈ​ ​បាន​ផ្តាំផ្ញើ​ដល់​ ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ ​ចៅសង្កាត់​ ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ ​និង​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការអប់រំ​ ​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ “​៣​កុំ​ ​៣​ការពារ​” ឱ្យ​បានជា​ប់​ជាប្រចាំ​ ​ខិតខំ​ណែនាំ​ ​និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បាន​ចាក់​ ​វ៉ា​ក​សាំង​ កូ​វី​ដ​-​១​៩​ដូ​ស​ជំរុញ​ ( ដូ​ស​ទី​៣​ ​ទី​៤​ ​និង​ទី​៥​) ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ​ដើម្បី​បង្ការ​ ​និង​ទប់​ស្កាត់​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​ឡើងវិញ​ក្នុង​សហគមន៍​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ ​និង​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ដែល​កំពុង​ដំណើរការ​ពេញលេញ​ក្នុង​ពេល​បច្ចុប្បន្ន​៕

Previous Post

អភិបាលរងខេត្ត៖ កុំយកតួនាទី ធ្វើជាចាហ្វាយរាស្ត្រ អនុវត្តការងារអោយបានរហ័សរហួនជូនប្រជាពលរដ្ឋ

Next Post

លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

Related Posts

ករណីលង់ទឹកស្លាប់ចំនួន ៣នាក់ នៅទំនប់បង្ហៀរទឹកក្នុងរមណីយដ្ឋានសប្បនិមិត្ត ចំការតាខ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំរកឃើញហើយ
ព័ត៌មានជាតិ

ករណីលង់ទឹកស្លាប់ចំនួន ៣នាក់ នៅទំនប់បង្ហៀរទឹកក្នុងរមណីយដ្ឋានសប្បនិមិត្ត ចំការតាខ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំរកឃើញហើយ

08/08/2022
530
កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ ករណីអំពើលួច នៅក្នុងក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ ករណីអំពើលួច នៅក្នុងក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី

08/08/2022
509
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

08/08/2022
508
កម្លាំងអាវុធហត្ថ ខេត្តបញ្ជូនក្មេងទំនេីង ៥នាក់ ករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅតុលាការ
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ ខេត្តបញ្ជូនក្មេងទំនេីង ៥នាក់ ករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅតុលាការ

08/08/2022
509
Update! សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំ ករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិឯកជនទំហំជាង ៣ហិកតា 
ព័ត៌មានជាតិ

Update! សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំ ករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិឯកជនទំហំជាង ៣ហិកតា 

08/08/2022
540
សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យលុបចោលការដោះដូរ និងអភិវឌ្ឍដីជុំវិញសួនសត្វភ្នំតាម៉ៅ
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យលុបចោលការដោះដូរ និងអភិវឌ្ឍដីជុំវិញសួនសត្វភ្នំតាម៉ៅ

07/08/2022
6
Next Post
លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

លោក អ៊ុត វណ្ណារីន ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំថ្មី នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ អាណត្តិទី៥ ឆ្នាំ២០២២

ប្រកាស​ថ្មីៗ

  • ករណីលង់ទឹកស្លាប់ចំនួន ៣នាក់ នៅទំនប់បង្ហៀរទឹកក្នុងរមណីយដ្ឋានសប្បនិមិត្ត ចំការតាខ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំរកឃើញហើយ
  • កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ម្នាក់ ករណីអំពើលួច នៅក្នុងក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី
  • អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
  • កម្លាំងអាវុធហត្ថ ខេត្តបញ្ជូនក្មេងទំនេីង ៥នាក់ ករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅតុលាការ
  • Update! សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំ ករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិឯកជនទំហំជាង ៣ហិកតា 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ khmerevents.today@gmail.com

CEO  010 98 98 65

អាស័យដ្ឋាន៖ ផ្លូវលេខ 58p ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសិខ រាជធានីភ្នំពេញ

Copyright © 2020 Khmer Events , All right reserved.

Like Us On Facebook

Facebook Pagelike Widget

ទាញយកក្នុង IOS

ទាញយកក្នុង Android

មាតិកា

  • បច្ចេកវិទ្យា (65)
  • ព័ត៌មានកីឡា (94)
  • ព័ត៌មានជាតិ (3,112)
  • ព័ត៌មានទាន់ហេតុការណ៍ (4,378)
  • ព័ត៌មានសេដ្ឋកិច្ច (114)
  • ព័ត៌មានអន្តរជាតិ (1,477)
  • សន្តិសុខសង្គម (752)
  • សិល្បៈកំសាន្ត (27)
  • សុខភាព​​ និងសម្រស់ (17)
  • ស្វែងរកការងារ (5)
  • ទំព័រដើម
  • អំពីយើង
  • 010989865
  • ឯកជនភាព

© 2020 www.khmerevents.news

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
  • ស្វែងរកការងារ

© 2020 www.khmerevents.news

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.